អបអរសាទរ ពិធីរុក្ខទិវា ០៩ កក្កដា ២០២០៤ ស្ថិតនៅបរិវេណវត្តកំពង់អំពិល ស្រុករំដួល - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Thursday, June 27, 2024

អបអរសាទរ ពិធីរុក្ខទិវា ០៩ កក្កដា ២០២០៤ ស្ថិតនៅបរិវេណវត្តកំពង់អំពិល ស្រុករំដួល


 អបអរសាទរ ពិធីរុក្ខទិវា ០៩ កក្កដា ២០២០៤ ស្ថិតនៅបរិវេណវត្តកំពង់អំពិល ស្រុករំដួល


(ស្វាយរៀង): នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្ដម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម ប៉េង ពោធិ៍សា អភិបាលខេត្ត បានអញ្ជើញជាគណៈអធិបតីភាពក្នុងពិធីរុក្ខទិវា ០៩ កក្កដា ២០២០៤ ស្ថិតនៅបរិវេណវត្តកំពង់អំពិល ភូមិកំពង់អំពិល ឃុំកំពង់អំពិល ស្រុករំដួល នៅក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដមអភិបាលរងខេត្ត លោកមេបញ្ជាការកងកម្លាំងទាំងបី លោក លោកស្រីប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត លោកអភិបាលស្រុុករំដួល ព្រះសង្ឃ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សប្រមាណ ៥០០អង្គ/នាក់ ។


មានប្រសាសន៍ទៅកាន់ពិធីនេះ ឯកឧត្ដមអភិបាលខេត្ត បានសម្ដែងនូវការអរគុណចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធទាំងអស់ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដែលបានយកចិត្តទុកដាក់សហការជាមួយបណ្ដាអង្គភាពពាក់ព័ន្ធ ព្រះគ្រូចៅអធិការវត្ត គណៈកម្មការអាចារ្យវត្ត ឧបាសក ឧបាសិកា អាជ្ញាធរ និងប្រជាពលរដ្ឋមូលដ្ឋាន ដើម្បីរៀបចំពិធីរុក្ខទិវា នៅក្នុងបរិវេណវត្តបរិវេណវត្តកំពង់អំពិល នាថ្ងៃនេះ ដេីម្បីចូលរួមលើកកម្ពស់  បរិស្ថានធម្មជាតិ ប្រកបដោយបរិយាកាសបរិសុទ្ធនៅក្នុងទីវត្តអារាម សម្រាប់បម្រើឲ្យប្រយោជន៍របស់ព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គផង និងពុទ្ធបរិស័ទដែលមកធ្វើបុណ្យនៅក្នុងទីវត្តអារាមផងដែរ ។ 


ឯកឧត្ដមអភិបាលខេត្តបានអំពាវឲ្យបងប្អូនប្រជាពលរដ្ឋ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធ បន្តស្មារតីស្រឡាញ់បរិស្ថានធម្មជាតិ ថែទាំដើមឈើដែលបានដាំរួចឲ្យរស់រានមានជីវិតលូតលាស់បានល្អ និងរួមគ្នាបន្តដាំកូនឈើនៅតាមសហគមន៍ ទីអារាម ភូមិដ្ឋាន ក្នុងបរិវេណគ្រឹះស្ថានសិក្សា តាមផ្លូវលំ ផ្លូវជាតិ តាមទំនប់ ប្រឡាយ ទីទួល ទីទំនាប តាមស្រែចម្ការ និងតាមទីសាធារណៈផ្សេងៗឲ្យបានកាន់តែសកម្មថែមទៀត ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការការពារ ការអភិរក្ស និងការពង្រីកធនធានព្រៃឈើ សំដៅធ្វើឲ្យមូលដ្ឋានភូមិ ឃុំ ក្នុងខេត្តស្វាយរៀង កាន់តែមានទេសភាពបៃតង និងរស់រវើកគ្រប់រដូវកាល ដោយឡែកមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងខណ្ឌរដ្ឋបាលព្រៃឈើស្វាយរៀង ត្រូវបន្តបណ្ដុះកូនឈើ ជាពិសេសដើមឈើហូបផ្លែ និងដេីមត្នោតជាដេីម ដេីម្បីចែកជូនដល់បងប្អូនប្រជាពលរដ្ឋបន្ថែមទៀត ព្រមទាំងពិនិត្យលទ្ធភាពជ្រើសរើសទីតាំងសមស្របណាមួយបង្កើតជាសួនដាំដេីមឈើក្នុងខេត្ត ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមដាំដើមឈើ និងរុក្ខជាតិគ្រប់ប្រភេទ ទុកជាប្រយោជន៍សម្រាប់យុវជនជំនាន់ក្រោយ ។ នៅចុងបញ្ចប់នេះ ឯកឧត្ដមគណៈអធិបតី ក៏បានដាំដើមឈើជានិមិត្តរូប និងចែកកូនឈើ ជូនអ្នកចូលរួម ផងដែរ៕ ដោយ:ភក្ដី






























No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages